មជ្ឈមណ្ឌលពិគ្រោះយោបល់របស់ក្រុមធនាគារពិភពលោក ផ្តល់នូវសេវាកម្មផ្ទាល់នៅកន្លែងតែមួយ ដល់សាធារណៈជនគ្រប់រូបដែលមានចំណាប់អារម្មណ៍លើការពិគ្រោះយោបល់ ដែលរៀបចំដោយក្រុមធនាគារពិភពលោក។ នៅទីនេះ លោកអ្នក អាចរកឃើញកម្មវិធីកិច្ចពិគ្រោះយោបល់ទាំងអស់ដែលកំពុងដំណើរការនិងកិច្ចពិគ្រោះយោបល់ដែលគ្រោងរៀបចំបន្ទាប់ ព្រមទាំងកិច្ចពិគ្រោះយោបល់ដែលបានបញ្ចប់ក្នុងឆ្នាំកន្លងទៅ។ លោកអ្នក អាចរកឃើញព័ត៌មានស្តីពីប្រធានបទពិគ្រោះយោបល់ ទំហំ និងដំណើរការនៃកិច្ចពិគ្រោះយោបល់ ព្រមទាំងព័ត៌មានពីរបៀបដែលលោកអ្នកអាចចូលរួមចែករំលែកទស្សនៈរបស់លោកអ្នកទៅលើដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តរបស់ក្រុមធនាគារពិភពលោក។ ផែនទីនេះ បង្ហាញអំពីទីកន្លែងដែលកិច្ចប្រជុំពិគ្រោះយោបល់ត្រូវបានរៀបចំឡើង។ យើងសូមអញ្ជើញលោកអ្នក ពិនិត្យមើលនូវរាល់ចំណុចខ្វះខាតនានានៅលើវេបសាយត៍នេះ ហើយផ្តល់យោបល់ត្រឡប់ឬស្វែងរកប្រធានបទនៃកិច្ចពិគ្រោះយោបល់សំខាន់ៗនៅក្នុងតំបន់មួយ ឬក្នុងប្រទេសមួយ ឬក៏លើប្រធានបទជាក់លាក់ណាមួយ។ លោកអ្នកក៏អាចត្រួតពិនិត្យមើលឡើងវិញផងដែរនូវយោបល់ត្រឡប់ទាំងឡាយដែលភាគីពាក់ព័ន្ធទាំងអស់របស់យើងបានផ្តល់ទាក់ទងនឹងប្រធានបទមួយចំនួន។ មតិយោបល់របស់លោកអ្នកមានសារៈសំខាន់ណាស់ចំពោះក្រុមធនាគារពិភពលោក។.

កម្ពុជា៖ ធនាគារពិភពលោកផែនការយុទ្ធសាស្រ្តសម្រាប់ប្រទេសរយៈពេលខ្លី ២០១៥—២០១៦

1 of 1
យុទ្ធសាស្រ្តសម្រាប់ប្រទេសរយៈពេលខ្លី ២០១៥—២០១៦
យុទ្ធសាស្រ្តសម្រាប់ប្រទេសរយៈពេលខ្លី ២០១៥—២០១៦

ធនាគារពិភពលោក កំពុងតែធ្វើការពិគ្រោះយោបល់ជាសាធារណៈជាមួយភាគីពាក់ព័ន្ធនានា លើការបង្កើតយុទ្ធសាស្រ្តទំនាក់ទំនងប្រទេសសម្រាប់ភាពជាដៃគូរវាងប្រទេសកម្ពុជា និងធនាគារពិភពលោកក្នុងឆ្នាំ២០១៥ និង២០១៦។  កិច្ចប្រជុំពិគ្រោះយោបល់តាមបណ្តាញអ៊ីនធើណេត គ្រោងនឹងបន្តរហូតដល់កិច្ចពិគ្រោះយោបល់ដោយផ្ទាល់ត្រូវបានបញ្ចប់។

កម្មវិធីពិគ្រោះយោបល់តាមអ៊ីនធើណេត នឹងមានដាក់បញ្ចូលឯកសារសាវតារជាច្រើនដើម្បីជួយឲ្យភាគីពាក់ព័ន្ធទាំងអស់ប្រើប្រាស់សម្រាប់ជាធាតុចូលរបស់ខ្លួន ។ យើងក៏មានតារាងសំណួរនៅលើវេបសាយត៍ផងដែរដើម្បីឲ្យភាគីពាក់ព័ន្ធនានាអាចប្រើដើម្បីផ្តល់នូវមតិយោបល់នានាដោយផ្ទាល់ដោយបំពេញទម្រង់ស្ទាបស្ទង់មតិ តាមអ៊ីនធើណេត ឬដោយទាញយកតារាងសំណួរនេះក្នុងទម្រង់​ជាវើដ (Word​ file) ចេញពីវេបសាយត៍ និងផ្ញើត្រឡប់មកវិញតាមហ្វាក់ ផ្ញើជាសំបុត្រ ឬអ៊ីម៉េល មកកាន់ការិយាល័យរបស់ធនាគារពិភពលោកនៅរាជធានីភ្នំពេញ។

ពត៌មានលំអិត
ដំណាក់កាលពិគ្រោះយោបល់:
កំពុងបន្ត
ដំណើរនៃកិច្ចពិគ្រោះយោបល់
ធ្នូ 30, 2013
  • ការស្ទាបស្ទង់មតិកិច្ចពិគ្រោះយោបល់តាមអ៊ីនធើណេត
    ធ្នូ 30, 2013
ចែករំលែកទស្សនៈរបស់លោកអ្នក៖ ការស្ទាបស្ទង់លើផែនការយុទ្ធសាស្រ្តរយៈពេលខ្លីសម្រាប់កម្ពុជា (DOCX 78.93 KB)

ដំណើរការនៃកិច្ចពិគ្រោយោបល់នេះ នឹងរួមបញ្ចូលទាំងការប្រជុំពិគ្រោះយោបល់ដោយផ្ទាល់និងតាមបណ្តាញអ៊ីនធើណេតផងដែរ (ប្រើជាភាសាខ្មែរនិងអង់គ្លេស) ដើម្បីផ្តល់លទ្ធភាពដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមបានកាន់តែច្រើន។ កិច្ចប្រជុំពិគ្រោះយោបល់តាមអ៊ីនធើណេតកំពុងតែដំណើរការ ហើយគ្រោងនឹងបន្តរហូតដល់កិច្ចពិគ្រោះយោបល់ដោយផ្ទាល់ត្រូវបានបញ្ចប់។ កិច្ចពិគ្រោះយោបល់ទល់មុខគ្នានេះគ្រោងរៀបចំនៅចុងឆ្នំា២០១៤ ឬដើមឆ្នំា២០១៥ កាលកំណត់ការបរិច្ឆេទនឹងត្រូវជំរាបជូនពេលក្រោយ។

Loading The Map