មជ្ឈមណ្ឌលពិគ្រោះយោបល់របស់ក្រុមធនាគារពិភពលោក ផ្តល់នូវសេវាកម្មផ្ទាល់នៅកន្លែងតែមួយ ដល់សាធារណៈជនគ្រប់រូបដែលមានចំណាប់អារម្មណ៍លើការពិគ្រោះយោបល់ ដែលរៀបចំដោយក្រុមធនាគារពិភពលោក។ នៅទីនេះ លោកអ្នក អាចរកឃើញកម្មវិធីកិច្ចពិគ្រោះយោបល់ទាំងអស់ដែលកំពុងដំណើរការនិងកិច្ចពិគ្រោះយោបល់ដែលគ្រោងរៀបចំបន្ទាប់ ព្រមទាំងកិច្ចពិគ្រោះយោបល់ដែលបានបញ្ចប់ក្នុងឆ្នាំកន្លងទៅ។ លោកអ្នក អាចរកឃើញព័ត៌មានស្តីពីប្រធានបទពិគ្រោះយោបល់ ទំហំ និងដំណើរការនៃកិច្ចពិគ្រោះយោបល់ ព្រមទាំងព័ត៌មានពីរបៀបដែលលោកអ្នកអាចចូលរួមចែករំលែកទស្សនៈរបស់លោកអ្នកទៅលើដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តរបស់ក្រុមធនាគារពិភពលោក។ ផែនទីនេះ បង្ហាញអំពីទីកន្លែងដែលកិច្ចប្រជុំពិគ្រោះយោបល់ត្រូវបានរៀបចំឡើង។ យើងសូមអញ្ជើញលោកអ្នក ពិនិត្យមើលនូវរាល់ចំណុចខ្វះខាតនានានៅលើវេបសាយត៍នេះ ហើយផ្តល់យោបល់ត្រឡប់ឬស្វែងរកប្រធានបទនៃកិច្ចពិគ្រោះយោបល់សំខាន់ៗនៅក្នុងតំបន់មួយ ឬក្នុងប្រទេសមួយ ឬក៏លើប្រធានបទជាក់លាក់ណាមួយ។ លោកអ្នកក៏អាចត្រួតពិនិត្យមើលឡើងវិញផងដែរនូវយោបល់ត្រឡប់ទាំងឡាយដែលភាគីពាក់ព័ន្ធទាំងអស់របស់យើងបានផ្តល់ទាក់ទងនឹងប្រធានបទមួយចំនួន។ មតិយោបល់របស់លោកអ្នកមានសារៈសំខាន់ណាស់ចំពោះក្រុមធនាគារពិភពលោក។.

ចែករំលែកទស្សនៈរបស់លោកអ្នក៖ ការស្ទាបស្ទង់លើផែនការយុទ្ធសាស្រ្តរយៈពេលខ្លីសម្រាប់កម្ពុជា

ធនាគារពិភពលោក កំពុងរៀបចំបង្កើតយុទ្ធសាស្រ្តរយៈពេលខ្លីមួយ ដើម្បីធ្វើជាមគ្គុទេសន៍ក្នុងការគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការអភវិឌ្ឍប្រទេសកម្ពុជាសមា្រប់រយៈពេលពីរឆ្នាំបន្ទាប់ទៀត (២០១៤-២០១៥)។ យុទ្ធសាស្រ្តនេះមានរយៈពេលរហូតដល់ ២៤ ខែ និងផ្តល់នូវក្របខ័ណ្ឌមួយដល់ធនាគារពិភពលោកក្នុងការចូលរួមជាមួយប្រទេសដែលត្រូវអនុវត្តយុទ្ធសាស្រ្តនេះ រហូតដល់យុទ្ធសាស្រ្ត និងក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេសពេញលេញ ត្រូវបានរៀបចំរួចរាល់។

យើងចង់ស្តាប់នូវទស្សនៈរបស់លោកអ្នកអំពីការអភិវឌ្ឍប្រទេសកម្ពុជា និងតួនាទីដែលធនាគារពិភពលោក អាចដើរតួក្នុងការជួយដល់ប្រទេសកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន។

សូមចំណាយពេលពីរបីនាទីដើម្បីបំពេញសំណួរស្ទង់មតិខ្លីខាងក្រោមនេះ ដើម្បីឲ្យទស្សនៈរបស់លោកអ្នក អាចត្រូវបានគេស្តាប់ឮ។

កិច្ចប្រជុំពិគ្រោះយោបល់តាមអ៊ីនធើណេតកំពុងតែដំណើរការ ហើយគ្រោងនឹងបន្តរហូតដល់កិច្ចពិគ្រោះ​យោបល់​ទល់​មុខគ្នាត្រូវបានបញ្ចប់។

សំណួរ

គោលដៅរបស់ធនាគារពិភពលោក គឺដើម្បីជួយដល់ប្រទេសជាច្រើនដើម្បីបញ្ចប់ភាពក្រីក្រតោកយ៉ាក និងលើកកម្ពស់វិបុលភាពរួម។ ដើម្បីរួមចំណែក្នុងគោលដៅទាំងនេះនៅក្នុងប្រទេសកម្ពុជា តើនៅក្នុងវិស័យអាទិភាពចំនួនបី មានវិស័យអ្វីខ្លះដែលធនាគារពិភពលោកគួរផ្តោតការយកចិត្តទុកដាក់និងផ្តល់ធនធានរបស់ខ្លួននៅក្នុងរយៈពេលពីរឆ្នាំខាងមុខ? (សូមជ្រើសរើសចំនួនបី)

២. យើងកំពុងតែស្នើឲ្យបង្កើតផែនការយុទ្ធសាស្រ្តថ្មីនេះដោយផ្តោតជុំវិញវិស័យសំខាន់ៗចំនួនបី៖

  • គាំទ្រដល់កំណើនទូទៅនិងគាំទ្រដល់ការបង្កើតការងារ
  • កំណត់ជ្រើសរើសជនក្រីក្រនិងជនងាយរងគ្រោះជាក្រុមគោលដៅ
  • លើកកម្ពស់ប្រសិទ្ធិភាពនៃការគ្រប់គ្រង

តាមទស្សនៈរបស់លោកអ្នក តើវិស័យអាទិភាពទាំងបីនេះ ឆ្លុះបញ្ចាំងអំពីតម្រូវការចាំបាច់បន្ទាន់របស់ប្រទេសកម្ពុជាដែរឬទេ?

Loading The Map