Skip to Main Navigation

កិច្ចពិគ្រោះយោបល់នៅកម្ពុជា

កិច្ចពិគ្រោះយោបល់នៅកម្ពុជា

ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៥ ក្រុមធនាគារពិភពលោកបានរៀបចំកិច្ចពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធជាច្រើនដើម្បីផ្លាស់ប្តូរយោបល់ និងទស្សនៈស្តីពីឱកាសនិងការប្រឈមសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា និងមធ្យោបាយដើម្បីដោះស្រាយការប្រឈមទាំងនោះក្នុងរយៈពេល២ឬបីឆ្នាំខាងមុខ ក្នុងការជួយអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ យើងសង្ឃឹមថា កិច្ចពិគ្រោះយោបល់ទាំងនេះជាមូលដ្ឋានគ្រឹះមួយសម្រាប់រៀបចំនៃការចាប់ផ្តើមប្រាស្រ័យទាក់ទងរបស់យើងនៅកម្ពុជា។ ឯកសារសង្ខេបដែលបានមកពីកិច្ចពិគ្រោះយោបល់មានដាក់ខាងក្រោមនេះ។

ដំណើរការកិច្ចពិគ្រោះយោបល់

Consultation Phase :closed

កិច្ចពិគ្រោះយោបល់ Mon, 06/29/2015 to Mon, 07/13/2015

ដំណើរការនៃការពិគ្រោះយោបល់គឺរៀបចំជាពីរ ទី១តាមរយៈការជួបប្រជុំទល់មុខ និងទី២ តាមរយៈអ៊ីនធ័រណេត (មានទាំងភាសាខ្មែរនិងអង់គ្លេស) ដើម្បីផ្តល់ជាឱកាសដល់ការចូលរួមពីអ្នកពាក់ព័ន្ធឱ្យបានច្រើន។ ការប្រជុំទល់មុខបានរៀបចំចាប់កាលពីថ្ងៃទី២៩ ខែមិថុនា ដល់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥។

ទំព័រពិគ្រោះយោបល់រួមមានព័ត៌មានសាវតា និងការអង្កេតដែលអាចឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមមតិយោបល់បាន។ ភាគីពាក់ព័ន្ធនានាអាចចូលរួមបំពេញមតិយោបល់ការស្ទង់មតិលើបណ្តាញវេបសាយគន្លងមក ឬក៏អាចទាញយកចេញដើម្បីបំពេញរួចផ្ញើតាមទូរសារ ប៉ុស្តិប្រៃសណីយ៍ ឬអ៊ីម៉េលមកការិយាល័យធនាគារពិភពលោកនៅភ្នំពេញមុនថ្ងៃទី១៣។

Completed Meetings

DATE TITRE EMPLACEMENT
07/13/2015
សមាជិកសភា (បញ្ចប់)
ភ្នំពេញ, Cambodia
07/13/2015
អង្គការសង្គមស៊ីវិល សមាគមយុវជន (បញ្ចប់)
ភ្នំពេញ, Cambodia
07/10/2015
វិស័យេកជន និងដៃគូរអភិវឌ្ឍន៍៖ តំណាងភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូរអភិវឌ្ឍន៍ដទៃទៀត (បានបញ្ចប់)
ភ្នំពេញ, Cambodia
07/09/2015
អង្គភាពប្រឆាំងនឹងអំពើពុករលួយ (បានបញ្ចប់)
ភ្នំពេញ, Cambodia
07/08/2015
ពិគ្រោះយោបល់តាមវិស័យ៖ អភិបាលកិច្ច និងវិមជ្ឈការនិងវិសហមជ្ឈការ ហេដ្ឋារចនាសម្ព័ន្ធ និងផែនការ និងការគ្រប់គ្រងគ្រោះមហន្តរាយ (បានបញ្ចប់)
ភ្នំពេញ, Cambodia
07/07/2015
ពិគ្រោះយោបល់តាមវិស័យ៖ ពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន ការអភិវឌ្ឍធនធានមនុស្ស និងកសិកម្ម បរិស្ថាន និងធនធានធម្មជាតិ (បានបញ្ចប់)
ភ្នំពេញ, Cambodia
07/06/2015
ក្រុមប្រឹក្សារាជធានី/ខេត្ត ស្រុក/ខ័ណ្ឌ ឃុំ/សង្កាត់ មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តពោធិសាត់ (បានបញ្ចប់)
ភ្នំពេញ, Cambodia
07/03/2015
ក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ មកពីខេត្តព្រះសីហនុ កំពត តាកែវ និងខេត្តកោះកុង (បានបញ្ចប់)
ខេត្តព្រះសីហនុ, Cambodia
07/01/2015
ក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ មកពីខេត្តសៀមរាប កំពង់ធំ បន្ទាយមានជ័យ និងបាត់ដំបង (បានបញ្ចប់)
ខេត្តសៀមរាប, Cambodia
06/30/2015
ក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រៃវែង និងខេត្តស្វាយរៀង (បានបញ្ចប់)
ខេត្តកំពង់ចាម, Cambodia
06/29/2015
មន្រ្តីពីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ (បានបញ្ចប់)
ភ្នំពេញ, Cambodia
image